ជីវប្រវត្តិសង្ខេបរបស់ សាស្រ្ដាចារ្យ ត្រឹង ងា
លោកឈ្មោះ ត្រឹង-ងា ជនជាតិកម្ពុជាក្រោម អាយុ ៣៨ឆ្នាំ កើតនៅស្រុកយិញចូវ ខេត្តពលលាវ កម្ពុជាក្រោម។
កម្រិតវប្បធម៌
កម្រិវប្បធម៌ និងមុខតំណែង៖
• ក្នុងឆ្នាំ១៩៥៤ ប្រឡងជាប់មធ្យមសិក្សាបឋមភូមិ
• ក្នុងឆ្នាំ១៩៥៦ ចូលមកប្រទេសកម្ពុជា
• ក្នុងឆ្នាំ១៩៥៦ ប្រឡងជាប់បញ្ញាប័ត្រមធ្យមសិក្សាភាគទី១
• ក្នុងឆ្នាំ១៩៥៧ ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាភាគទី២
• ក្នុងឆ្នាំ១៩៥៧ ធ្វើសាស្ត្រាចារ្យនៅខេត្តបាត់ដំបង
• ក្នុងឆ្នាំ១៩៦១ ផ្លាស់ពីបាត់ដំបងមកភ្នំពេញ
សកម្មភាពនយោបាយ
• ឆ្នាំ១៩៥៩ សមាជិកសង្គមនិយម
• ឆ្នាំ១៩៦២ បានស្គាល់ លន់-នល់ តាមរយៈ ថាច់-ចាន់
• ឆ្នាំ១៩៦៣ ចូលរួមសន្និសីទឥណ្ឌូចិនមាន សម្តេចសីហនុ ជាប្រធាន
• ឆ្នាំ១៩៦៧-៦៨ ចូលរួមចលនាតស៊ូកម្ពុជាក្រោម មាន លន់-នល់ ជាប្រធាន។ សមាជិកដែលចូលរួមមានៈ ទី១ គឹម-ងួនត្រាច ទេសាភិបាលធនាគារជាតិ ទី២ ថាច់-ប៉ូច វរសេនីយឯក ទី៣ ថាច់-ជា សាស្ត្រាចារ្យ ទី៤ ដៀន-កៀន វេជ្ជបណ្ឌិត និង ទី៥ ម៉ាច-សម្បត្តិ ឱសថបណ្ឌិត។ ក្នុងការប្រជុំ លន់-នល់ បានវាយផ្នែកនយោបាយលើខ្មែរក្រហម
• ឆ្នាំ១៩៧១ សមាជិកគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ «ធម្មនុញ្ញលន់-នល់»
• ឆ្នាំ១៩៧២ ត្រឹង-ងា ទៅប្រទេសថៃ ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ដើម្បីស្រាវជ្រាវព័ត៌មានពីប្រទេសនោះ ។ សមាជិកដែលទៅជាមួយមានៈ ទី១ ហូ-តុងលិម ទី២ ថាច់-ត្វាន ទី៣ ដួង-សារិន ទី៤ អ៊ិត-សារ៉េត ស័ក្តិ៥ ទី៥ អែល-ប្រហ៊ីម ទី៦ សន-ថាត និងទី៧ អ៊ឹម-យូហៃ ។
• ឆ្នាំ១៩៧៤ ធ្វើប្រធានសមាគមខ្មែរកម្ពុជា
• ឆ្នាំ១៩៧៤ ត្រឹង-ងា សុំលុយ លន់-នល់ ចំនួន ៦.០០០.០០០រៀល បោះពុម្ពសៀវភៅប្រវត្តិសាស្ត្រខ្មែរ
• ឆ្នាំ១៩៧៥ ក្រោយពីទូតអាមេរិកាំងចេញពីកម្ពុជា ហើយ ល-នល់ ទៅបរទេស ត្រឹង-ងា បានចូលប្រជុំតាមរយៈ គឹម-ងួនត្រាច នៅទេសាភិបាលធនាគារជាតិ។
បញ្ជាក់នៅក្នុងប្រវត្តិរូប
• នៅថ្ងៃទី៨ ខែ៣ ឆ្នាំ១៩៧០ ហង់-ធន់ហាក់ បានហៅ ត្រឹង-ងា ទៅសម្ភាសន៍នៅក្នុងទូរទស្សន៍ពីរឿងសម្តេច សីហនុ
• ឆ្នាំ១៩៧០ ហង់-ធន់ហាក់ បានហៅ ត្រឹង-ងា ឈូក-មឹងម៉ៅ ប៉ាង-ខាត់ (លោកសង្ឃ) គង់-អ៊ន ទួន-ខឿន ថាច់-ជា ដួង-សារិន ដើម្បីប្រជុំ
• នៅឆ្នាំ១៩៧៤ ត្រឹង-ងា បានចូលរួមធ្វើសង្គ្រាមនយោបាយនៅចម្ការមន
• ក្រោយពីមានលេចបាតុកម្មសិស្ស និស្សិត លន់-នល់ បានជ្រើសរើសមនុស្សមួយចំនួនដែលជំនិតដើម្បីឱ្យកាន់ក្រសួងនានា ។ អ្នកដែលបានតែងតាំងមានៈ ទី១ ថាច់-ជា ក្រសួងអប់រំ ទី២ គង់-នឿន ទី៣ គាម-ទត ទី៤ គង់-ង៉ែត និងទី៥ ស៊ូ-វន ។
អំពីប្រពន្ធ
ប្រពន្ធឈ្មោះ ឡាយ-ហ៊ុនគី អាយុ៣៨ឆ្នាំ កើតនៅឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ) ។
កម្រិតវប្បធម៌
• ឆ្នាំ១៩៤៧ រៀននៅបឋមសិក្សា
• ឆ្នាំ១៩៥៧ ធ្វើគ្រូបង្រៀន
• ឆ្នាំ១៩៦២ ចូលរៀននៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យ
• ឆ្នាំ១៩៦៨ ជាប់បរិញ្ញាប័ត្រអក្សរសាស្ត្រ
• ឆ្នាំ១៩៧៤ ធ្វើសាស្ត្រាចារ្យនៅសាលាស៊ីសុវត្ថិ
• ឆ្នាំ១៩៧៥ បានទទួលតំណែង ជានាយកវិទ្យាល័យនារី រហូតដល់រំដោះ
សកម្មភាពនយោបាយ
• ឆ្នាំ១៩៥២-៥៣ ចូលរួមចលនាប្រឆាំងបារាំងនៅភ្នំពេញ
• ឆ្នាំ១៩៥៩ ចូលជាសមាជិកសង្គមនិយម
• ឆ្នាំ១៩៧២ ចូលក្នុងគណបក្សស្ត្រីខ្មែរ
• ឆ្នាំ១៩៧៤ សមាជិកសង្គហនារី
អំពីឪពុកម្តាយបង្កើត
ឪពុកឈ្មោះ ឡាំ-សុង ជាតិខ្មែរ អាយុ៦១ឆ្នាំ (មុនរំដោះនៅភ្នំពេញ) ។ គាត់គ្មានមុខរបរ កាលពីដើមធ្វើទាហានបារាំង ក្រោយមកធ្វើប៉ូលីសវៀតណាមខាងត្បូង។ គាត់មករស់នៅភ្នំពេញ ឆ្នាំ១៩៦៥។ គាត់កើតនៅភូមិជ្រៃជាប់ (ឃុំមិនច្បាស់) ស្រុកថាញ់ហ៊ឹង ខេត្តពលលាវ កម្ពុជាក្រោម ។ ម្ដាយឈ្មោះ ទិន-សៀម ជាតិខ្មែរ អាយុ៦០ឆ្នាំ ធ្វើមេផ្ទះតាំងពីដើមមក ។ មុនរំដោះ គាត់នៅភ្នំពេញជាមួយ ត្រឹង-ងា ។ គាត់មានស្រុកកំណើតដូចប្តី ។
អំពីបងប្អូនបង្កើត
មានបងប្អូនបីនាក់គឺ ត្រឹង-ធីហ៊ូន ត្រឹង-ងា និង ត្រឹង-ថាច់៖
1. ត្រឹង-ធីហ៊ូន អាយុ៤៣ឆ្នាំ កើតនៅភូមិព្រែកជ្រៅ (ឃុំមិនចាំ) ស្រុកថាច់ហ៊ឹង ខេត្តពលលាវ កម្ពុជាក្រោម ។ ក្នុងឆ្នាំ១៩៥៦ គាត់បានខឹងឪពុកម្តាយ រត់ពីកម្ពុជាក្រោមមកនៅភ្នំពេញ
ក្នុងឆ្នាំ១៩៥៧ គាត់បានទៅនៅជាមួយ ត្រឹង-ងា នៅបាត់ដំបង
ក្នុងឆ្នាំ១៩៦០ គាត់រៀបការជាមួយមិត្តរបស់ ត្រឹង-ងា ឈ្មោះ ថាច់-ថន
2. ត្រឹង-ងា
3. ត្រឹង-ថាញ់ ស្លាប់កាលពីអាយុ៩ឆ្នាំ
អំពីកូនបង្កើត
កូនបង្កើតរបស់ ត្រឹង-ងា មានចំនួន៤នាក់៖
• ត្រឹង-បញ្ញារិទ្ធិ ភេទប្រុស អាយុ១៦ឆ្នាំ រៀនថ្នាក់ទី២
• ត្រឹង-សុគន្ធវារី ភេទស្រី អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៤
• ត្រឹង-បញ្ញារុណ ភេទប្រុស អាយុ៨ឆ្នាំ រៀនថ្នាក់ទី៩
• ត្រឹង-សុន្ថារា ភេទប្រុស អាយុ៧ឆ្នាំ រៀនថ្នាក់ទី១១
កូនទាំងអស់នៅក្នុងបន្ទុកឪពុកម្តាយ
ដោយ wikipedia
Labels:
ប្រវត្តិបុគ្គល
Post a Comment